ទោះជាបែបនេះក៏ដោយ ក៏ Apple បានបន្ទាបតម្លៃ ទៅលើ iPhone SE នេះដែរ ដើម្បីបំពេញតម្រូវការ របស់មហាជន ដោយកំលាំងម៉ាស៊ីន របស់ស្មាតហ្វូននេះ ប្រហាក់ប្រហែល ទៅនឹង iPhone 6s គ្រាន់តែ iPhone SE នេះ មានអេក្រង់ត្រឹម 4 អ៊ីញប៉ុណ្ណោះ និងថែម ពណ៌ Rose Gold មួយទៀត ដែលមិន មានលើ iPhone 5s ។ លើទីផ្សារ សហរដ្ឋអាមេរិក iPhone SE ដែលមានអង្គ ផ្ទុកទិន្នន័យ 16GB មានតម្លៃ ប្រមាណ 399 ដុល្លារ។
ស្របនឹងការខកចិត្តនោះដែរ មានអ្នកខ្លះបាន បង្ហាញពីអារម្មណ៍ ពិតថា Apple គួរបញ្ឈប់ការ ប្រើប្រាស់អង្គ ផ្ទុកទិន្នន័យ 16GB លើស្មាតហ្វូន របស់ពួកគេ ទៀតទៅ ដោយសារ សង្កេតឃើញថា ស្មាតហ្វូន Android ចាប់ផ្តើមប្រើ 32GB ឡើងទៅហើយ។ យើងក៏ សង្ឃឹមថា Apple នឹងបង្ហាញ អង្គផ្ទុកទិន្នន័យ 16GB បែបនេះចេញ។
No comments:
Post a Comment