Blogger Tips and TricksLatest Tips For BloggersBlogger Tricks Khmer Cambo : ពាក្យ​ចចាម​អារ៉ាម​អំពី Samsung Galaxy Note 6 លេច​ចេញ​មក​ខ្លះៗ​ហើយ តើ​អាច​នឹង​មាន​អ្វី​ពិសេសខ្លះ?

Friday, March 25, 2016

ពាក្យ​ចចាម​អារ៉ាម​អំពី Samsung Galaxy Note 6 លេច​ចេញ​មក​ខ្លះៗ​ហើយ តើ​អាច​នឹង​មាន​អ្វី​ពិសេសខ្លះ?





កំពូលស្មាតហ្វូន ត្រកូល S របស់ក្រុមហ៊ុន Samsung ទើបតែ ដាក់បង្ហាញ កាលពីខែ មុននេះទេ ប៉ុន្តែនៅ សល់ កំពូលស្មាតហ្វូន ត្រកូល Note មួយទៀត ដែលនឹងត្រូវ បង្ហាញខ្លួនក្នុង ឆ្នាំនេះដែរ គឺ Galaxy Note 6។ តើ Galaxy Note 6 អាចនឹងមាន អ្វីពិសេស ជាង Note 5 ខ្លះ?




តាមរយៈ គេហទំព័រ The Bell របស់ប្រទេសកូរ៉េ បានបង្ហើបអំពី ពាក្យចចាមអារ៉ាម អំពី Samsung Galaxy Note 6 ថា វានឹងបង្ហាញខ្លួន នៅពាក់ កណ្តាលខែ កក្កដា ឆ្នាំនេះហើយ។ បើគិតទៅ វាហាក់បីដូចជា លឿនជាង ពេលដែល Samsung សម្ភោធ Note 5 កាលពីឆ្នាំមុន មួយខែ។ ព្រោះឆ្នាំមុន Note 5 ត្រូវបានបញ្ចេញ ជាផ្លូវការ នៅថ្ងៃទី 21 ខែសីហា។ ប៉ុន្តែតាម ប្រភពពត៌មាន យើងក៏ មិនដឹងថា ហេតុអ្វីបានជា Samsung ចង់បញ្ចេញ កំពូលស្មាតហ្វូន ត្រកូល Note ស៊េរីក្រោយ របស់ខ្លួន លឿនបែប នេះទេ?




  • ប្រព័ន្ធប្រតិបត្តិការ
  • តាមពាក្យចចាមអារ៉ាម អ្វីដែលគួរអោយ ចាប់អារម្មណ៍ ចំពោះ Note 6 នេះគឺ វាអាចនឹង ដំណើរការដោយប្រព័ន្ធ ប្រតិបត្តិការ Android N ចេញពីប្រអប់ តែម្តង។ កាលពីឆ្នាំមុន ពេលដែល Google បញ្ចេញ Android Marshmallow គឺវាត្រូវបាន ដាក់អោយ ដំណើរការ តែនៅលើ កំពូលស្មាតហ្វូន របស់ Nexus តែប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ ឆ្នាំនេះ ត្រកូល Galaxy Note អាចជា ស្មាតហ្វូនដំបូង បង្អស់ដែល ដំណើរការដោយ ប្រព័ន្ធ ប្រតិបត្តិការ Android N មុនកំពូល ស្មាតហ្វូន របស់ Nexus ទៀត។





  • លក្ខណៈពិសេសគួរ អោយចាប់អារម្មណ៍ផ្សេងទៀត












តាមប្រភពដដែលបានបង្ហាញថា Galaxy Note 6 អាចនឹងមានអេក្រង់ ធំជាងមុន ដល់ទៅ 5.8 អ៊ីញ ហើយសម្រាប់ កម្លាំងម៉ាស៊ីនវិញ​ វាអាច នឹងមាន រ៉េមដល់ទៅ 6GB បូករួម និងអង្គផ្ទុក ទិន្នន័យ ក្នុងម៉ាស៊ីន រហូតដល់ ទៅ 256GB។
***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។


យ៉ាងណាមិញ បើ Galaxy Note 6 មានកម្លាំងម៉ាស៊ីន និង ប្រព័ន្ធប្រតិបត្តិការ ដូចខាងលើ វានឹងអាចក្លាយជា កំពូលស្មាតហ្វូន មួយដែលមាន កម្លាំងម៉ាស៊ីន ខ្លាំងក្លា ជាងស៊េរីមុន របស់វាទៀត។ ចំពោះអ្នកវិញ តើអ្នក គិតថា Galaxy Note 6 អាចនឹងមាន បំពាក់នូវ មុខងារពិសេស អ្វីខ្លះទៀត? ហើយ យើងក៏នឹង រង់ចាំ មើលបន្តទៀត ដែរថា Samsung នឹងគ្រោងបន្ថែម មុខងារពិសេស អ្វីខ្លះទៀត លើកំពូលស្មាតហ្វូន របស់ខ្លួន។

No comments:

Post a Comment