គួរបញ្ជាក់ប្រាប់ផងដែរថា ក្រុមហ៊ុន ForwardWorks Corporation នឹងផលិតហ្គេម ដែលមានលេង លើម៉ាស៊ីនហ្គេម PlayStation ដោយធ្វើឲ្យ វាអាចលេង បាននៅលើ ម៉ាស៊ីនស្មាតហ្វូន និងថេប្លេត មិនមែនជាការ បង្កើតហ្គេមថ្មី ទាំងស្រុងឡើយ ដែលការផលិត ហ្គេមនឹងធ្វើការ ផ្គត់ផ្គង់ធំ បំផុតសម្រាប់ ទីផ្សារប្រទេស ជប៉ុន និងទីផ្សារ អាស៊ី។ ហេតុនេះនៅ ថ្ងៃខាងមុខ យើងនឹងឃើញ មានហ្គេម ដែលមានលេង លើម៉ាស៊ីន PS2, PS3 មួយចំនួន អាចលេង នៅលើម៉ាស៊ីន ស្មាតហ្វូន និងថេប្លេត របស់អ្នក បានយ៉ាងរលូន ដោយហ្គេម ទាំងនោះប្រហែល ជាមិន Free ឡើយ គឺត្រូវលក់ ដើម្បីកើបប្រាក់ ម្ដងទៀតពី SONY។ អញ្ចឹងយើង អាចមើលទៅ ថ្ងៃអនាគត បានកាន់តែ ច្បាស់ថា វិស្ស័យហ្គេម លើស្មាតហ្វូន និងថេប្លេត នឹងមានការ វិវឌ្ឍន៍ទៅមុខ យ៉ាងខ្លាំងក្លា មិនចាញ់ហ្គេម លើម៉ាស៊ីន ហ្គេម Console និងកុំព្យូទ័រ ឡើយ ពិសេស បំផុតក្រាហ្វិច ហ្គេមកាន់តែ រស់រវើក និងស្រស់ ស្អាតបំផុត។
Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើអ៊ីនធឺណែតរហូតដល់ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយនឹងអត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏បានបង្កើននូវសមត្ថភាពជាច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែលអាចថតរូបបានច្បាស់ទោះនៅទីងងឹត ។
សម្រាប់ប្រិយមិត្តទាំងអស់ដែលធ្លាប់បានលេងហ្គេម លើម៉ាស៊ីន PlayStation 2 និង PlayStation 3 តើអ្នកចង់ ឃើញហ្គេម អ្វីខ្លះ ដែល SONY នឹងបើកឲ្យ លេងលើ ស្មាតហ្វូន និងថេប្លេត Android និង iOS នាពេល ខាងមុខ? បើទោះបីជា មិនបាន លេងហ្គេម ទាំងអស់ ក៏ដោយ ក៏នឹងមាន ហ្គេមពិសេសៗ ជាច្រើន ដែលគ្រោងនឹង ចេញឲ្យលេង ក៏ប៉ុន្តែអ្វី ដែលអ្នកត្រូវ មើលឲ្យដល់ នោះគឺកម្រិត ក្រាហ្វិចរបស់ ហ្គេមទាំងនោះ នឹងពុំដូច ទៅនឹងក្រាហ្វិច នៅលើម៉ាស៊ីន ហ្គេមទាំងស្រុង នោះទេ មានន័យថា ក្រុមផលិត ហ្គេមនឹង ធ្វើការ បង្កើន ឬបន្ថយក្រាហ្វិច តាមដែលអាច ធ្វើទៅបាន ដើម្បីឲ្យហ្គេម ដំណើការ បានរលូន។
No comments:
Post a Comment