Blogger Tips and TricksLatest Tips For BloggersBlogger Tricks Khmer Cambo

Friday, March 25, 2016

Huawei Mate 8 looks good, can be better

China's Huawei is on its way to becoming the new Samsung.
The Korean company established itself as a phone giant by making inroads into the Android scene with notable devices filled with progressive features and designs.
Huawei started out the same way, and things picked up after it launched the Ascend Mate 7 last year.

ពាក្យ​ចចាម​អារ៉ាម​អំពី Samsung Galaxy Note 6 លេច​ចេញ​មក​ខ្លះៗ​ហើយ តើ​អាច​នឹង​មាន​អ្វី​ពិសេសខ្លះ?





កំពូលស្មាតហ្វូន ត្រកូល S របស់ក្រុមហ៊ុន Samsung ទើបតែ ដាក់បង្ហាញ កាលពីខែ មុននេះទេ ប៉ុន្តែនៅ សល់ កំពូលស្មាតហ្វូន ត្រកូល Note មួយទៀត ដែលនឹងត្រូវ បង្ហាញខ្លួនក្នុង ឆ្នាំនេះដែរ គឺ Galaxy Note 6។ តើ Galaxy Note 6 អាចនឹងមាន អ្វីពិសេស ជាង Note 5 ខ្លះ?

SONY ត្រៀម​យក​ហ្គេម PlayStation ឲ្យ​លេង​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android និង iOS ក្នុង​ពេល​ឆាប់ៗ​ខាងមុខ

ក្រុមហ៊ុនដ៏ល្បីល្បាញ SONY ដែលយើងបាន ស្គាល់គ្រប់ៗគ្នា បានកំពុងរៀបចំ គម្រោងធំមួយ ផ្សេងទៀត បន្ទាប់ពីបាន លេចឮ គម្រោងជាច្រើន នាឆ្នាំ 2016 នេះដូចជា PS VR ម៉ាស៊ីនហ្គេម PS 4K ជាដើម។ ជាការពិត គម្រោងធំមួយ ផ្សេងទៀត របស់ SONY គឺការនាំ យកហ្គេម PlayStation យកទៅ ដាក់ឲ្យ លេងនៅលើ ប្រព័ន្ធប្រតិបត្តិការ Android និង iOS ដោយគម្រោងនេះ ត្រូវបានប្រកាស ឡើងជាផ្លូវការ ពីក្រុមហ៊ុន SONY Computer Entertainment Inc. ផ្ទាល់តែម្ដង ដោយ SONY បន្ទាប់ពីការ ផ្លាស់ប្ដូរ ឈ្មោះក្រុមហ៊ុនរបស់ខ្លួន ទៅកាន់ SONY Interactive Entertainment Inc. វិញ និងដើម្បី ធ្វើឲ្យសុបិន្ត ក្លាយជាការ ពិត SONY នឹងបង្កើតឲ្យ មានក្រុមហ៊ុនតូច មួយផ្សេងទៀត ឈ្មោះថា ForwardWorks Corporation ដែលទទួល ខុសត្រូវ ផ្នែករចនា (Design) និងការផលិត (Develop) ទៅលើហ្គេម ដែលគ្រោងត្រៀម ដាក់ឲ្យ លេងលើ ស្មាតហ្វូន និងថេប្លេត។